ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៣នាក់ (ស្រី០នាក់) បានស្លាប់ របួសធ្ងន់ ៦នាក់ (ស្រី០នាក់) និងរបួសស្រាល ៤នាក់ (ស្រី២នាក់) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ មិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៨លើក ៕