ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ ព្រមទាំងឥស្សរជនជាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបផ្សេងទៀត បាននិងកំពុងអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្តឡើង អគារទីស្នាក់ការថ្មី របស់គណបក្សប្រជាជនកម្ពុជា។
វិធីសូត្រមន្តឡើងអាគាថ្មីនេះ គឺប្រារព្ធឡើងចំនឹងថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១- ២៨ មិថុនាឆ្នាំ២០២០)។ អគារថ្មីនៃទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ពោរពេញដោយប្រណិតភាព និងធំយ៉ាងស្កឹមស្កៃកណ្តាល រាជធានីភ្នំពេញ ក្នុងយុគ្គសម័យនៃ ការអភិវឌ្ឍដ៏រុងរឿងនោះ ត្រូវបានសាងសង់ រួចរាល់ជាស្ថាពរហើយ៕