ស្លាប់ ២នាក់ និងរបួស ៩នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃ២៧ មិថុនា

0

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់ បានស្លាប់របួសធ្ងន់ស្រាល ៩នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង នៅទូទាំងប្រទេស ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។

យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅ ថ្ងៃទី២៧ មិថុនា បាន បញ្ជាក់ថា គ្រោះថ្នាក់ដែលបង្ក ឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១១នាក់ គឺ កើតឡើង ដោយសារប៉ះទង្គិចចំនួន ៧លើក ៕