ថ្ងៃ២៧ មិថុនា បង្ក្រាប បទល្មើសគ្រឿងញៀន ២២ករណី ឃាត់ខ្លួនជនសង្ស័យ ៤២នាក់

0

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤២នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង ប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង​ ៤២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣៩នាក់ និងប្រើប្រាស់ ៣នាក់ ។

វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី២៧ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(Ice) = ៦០,៤៣ក្រាម និង២៥កញ្ចប់តូច។

•លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖

-នគរបាលជាតិ ៩អង្គភាព៖ ១/មន្ទីរ៖ ជួញដួរ ៦ករណី ឃាត់ ៩នាក់ ចាប់យកIce ២,៨២ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដួរ ១ករណី ឃាត់ ៣នាក់។ ៣/បាត់ដំបង៖ ជួញដួរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៨,៣២ក្រាម។ ៤/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។ ៥/កំពង់ស្ពឺ៖ ជួញដួរ ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ២២,១៤ក្រាម។ ៦/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់។ ៧/កោះកុង៖ ជួញដួរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ២,៥៩ក្រាម។ ៨/ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៦,៧២ក្រាម។ ៩/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២០កញ្ចប់តូច។

-កងរាជអាវុធហត្ថ ២អង្គភាព៖ ១/កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២១ក្រាម។ ២/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៦,៦៣ក្រាម៕