រកឃើញ អ្នកឆ្លងកូវីដ១៩ចំនួន ២នាក់បន្ថែមទៀត ដែលទើបត្រឡប់មកពីម៉ាឡេស៊ី

0

ភ្នំពេញ៖ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី លើបុរសជនជាតិខ្មែរ ចំនួនពីរករណី បន្ថែមទៀត ដែលទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

បុរសទាំងពីររួមមាន៖

-បុរសជនជាតិខ្មែរអាយុ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

-បុរសជនជាតិខ្មែរអាយុ១៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកតាខ្មៅ ឃុំដើមមាន ខេត្តកណ្ដាល

បច្ចុប្បន្នអ្នកជំងឺទាំងពីរខាងលើ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជាមានអ្នកជំងឺកូវីដ១៩សរុបចំនួន ១៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន១២នាក់ និងគ្មានអ្នកស្លាប់៕