ភ្នំពេញ៖ កីឡាករជម្រេីសជាតិ ទៀត គឹមហេង លេងឲ្យក្លឹបវិសាខា ត្រូវបានរថយន្តបុក ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីយប់មិញ ។
បើតាមការអ្នកនៅកន្លែងកើតហេតុ បានឱ្យដឹងថា កីឡាករគឹមហេង បានជិះម៉ូតូជាមួយនារីម្នាក់ លុះមកដល់កន្លែងផ្លូវ ១៤៣ កែង ៣១០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ក៏ត្រូវរថយន្ដមួយគ្រឿង បុកពេញទំហឹងតែម្ដង។
កីឡាករ គឹមហេង បានរងរបួសធ្ងន់ ខណៈនារីរូបស្រស់សោភា ដែលជាសង្សារបានស្លាប់ នៅកន្លែងកើតហេតុ។ ចំណែករថយន្ដបង្កវិញ ក៏ បានបន្ថែមល្បឿន គេចបាត់ស្រមោល ។


