ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៤នាក់ (ស្រីម្នាក់) បានស្លាប់ របួសធ្ងន់ ៤នាក់ (ស្រីម្នាក់) និងរបួសស្រាល ៣នាក់ (ស្រីម្នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ មិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១១នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៥លើក ៕