ថ្ងៃ២៦ មិថុនា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​៣២​ករណី ឃាត់ខ្លួន​ជនសង្ស័យ ​៥៦​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៥៦​នាក់ ​(​ស្រី​២​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រាប បទល្មើស​គ្រឿងញៀន​ចំនួន​ ៣២​ករណី​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៦ មិថុនា​ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៥៦​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀនចំនួន​ ៣៤​នាក់ និង​ប្រើប្រាស់ ២២​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​២៦ ខែមិថុនា រួមមាន៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៩០,៩៨​ក្រាម និង​៨៦​កញ្ចប់​, មេ​តំ​ហ្វេ​តា​មីន​(wy)=៥,១៣​ក្រាម ។​

​+លទ្ធផល​ខាងលើ ១២​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-​នគរបាល ១១​អង្គភាព​៖ ១/មន្ទីរ​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៣៧,៧៦​ក្រាម​។​ ២/បន្ទាយមានជ័យ​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ២៤,១៩​ក្រាម និង​Wy ០,៣៦​ក្រាម​។​ ៣/បាត់ដំបង​៖ ប្រើប្រាស់ ៣​ករណី ឃាត់ ៨​នាក់​។ ៤/កំពង់ចាម​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ២​កញ្ចប់​តូច​។​ ៥/កំពង់ធំ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៣០​ក្រាម​។ ៦/កំពត​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៤៣​ក្រាម​។​ ៧/ក្រចេះ​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។​ ៨/ព្រះវិហារ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៦,៤៤​ក្រាម​។​ ៩/ពោ​ធ៍​សាត់​៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ១០,៥៦​ក្រាម​។ ១០/ស្វាយរៀង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៤​កញ្ចប់​តូច​។​ ១១/រាជធានី​ភ្នំពេញ​៖ ជួញដូរ ៨​ករណី ឃាត់ ១២​នាក់ ប្រើប្រាស់ ៥​ករណី ឃាត់ ៨​នាក់ ចាប់យក​Ice ៧៦​កញ្ចប់​តូច​។​

​-កងរាជអាវុធហត្ថ ២​អង្គភាព​៖ ១/រត​នះ​គី​រី​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១១,៣០​ក្រាម និង​Wy ៤,៧៧​ក្រាម​។​ ២/រាជធានី​ភ្នំពេញ​៖ ជួញដូរ ២​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ៤​កញ្ចប់​តូច ៕