រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩នាក់ថ្មី ជាករណីនាំចូល ពីប្រទេសឥណ្ឌូនេស៊ី

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះបានប្រកាសថា ក្រសួងបានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួនម្នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន ៩នាក់បន្ថែមទៀត ធ្វើឲ្យអ្នកជំងឺកូវីដ១៩ កើនដល់ ១៣៩នាក់ ។

អ្នកឆ្លងទាំង ៩នាក់រួមមាន៖ ស្រ្តីជនជាតិខ្មែរអាយុអាយុ២៤ឆ្នាំ (០១ នាក់)  បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ អាយុ ២៣ឆ្នាំ (០១នាក់) អាយុ២៤ឆ្នាំ ម្នាក់ អាយុ២៥ឆ្នាំ (០២នាក់) អាយុ២៦ឆ្នាំ (០៣នាក់)និងបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ២២ឆ្នាំ (០១នាក់ ) ដែលបុគ្គលទាំង ០៩នាក់នេះ ជាអ្នកធ្វើដំណើរមក ពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់  បានមកដល់កម្ពុជានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។

បច្ចុប្បន្ន អ្នកជំងឺទាំង ៩នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត ។

សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជា មានអ្នកជំងឺកូវីដ១៩ សរុបចំនួន ១៣៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១២៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១០នាក់ និងគ្មានអ្នកស្លាប់ ៕