ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៧នាក់ (ស្រី៤នាក់) បានស្លាប់ របួសធ្ងន់ ២០នាក់ (ស្រី១៧នាក់) និងរបួសស្រាល ៣៦នាក់ (ស្រី៣០នាក់) នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង នៅទូទាំងប្រទេសថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ មិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន៦៣នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៨លើក ៕