ថ្ងៃ២៥ មិថុនា ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​៣៥​ករណី ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ ​៦០​នាក់​

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៦០​នាក់​ (​ស្រី​៧​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន ​៣៥​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៥ មិថុនា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៦០​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៥១​នាក់ និង​ប្រើប្រាស់ ៩​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​២៥ ខែមិថុនា រួមមាន៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ២៥៨,៨១​ក្រាម និង​៤៥​កញ្ចប់​, មេ​តំ​ហ្វេ​តា​មីន​(wy)=០,៧២​ក្រាម និង​កេ​តា​មីន​=០,០៨​ក្រាម ។​

+​លទ្ធផល​ខាងលើ ១៤​អង្គភាព​ បាន​ចូលរួម​បង្ក្រាប៖

​-នគរបាល ១២​អង្គភាព​៖ ១/មន្ទីរ​៖ ជួញ​ដួ​រ ៧​ករណី ឃាត់ ៩​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៧​នាក់ ចាប់យក​Ice ៨,០៦​ក្រាម​។​ ២/បាត់ដំបង​៖ ជួញ​ដួ​រ ៣​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ៣,០៩​ក្រាម​។​ ៣/កំពង់ចាម​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។​ ៤/កំពង់ស្ពឺ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១០,០២​ក្រាម​។​ ៥/កណ្ដាល​៖ ជួញដូរ ២​ករណី ឃាត់ ៤​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​Ice ៩​កញ្ចប់​តូច​។ ៦/ពោ​ធ៍​សាត់​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៣,៣៤​ក្រាម​។​ ៧/សៀមរាប​៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ២២៤,៥​ក្រាម​។​ ៨/ព្រះសីហនុ​៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​កេ​តា​មីន ០,០៨​ក្រាម​។​ ៩/ស្វាយរៀង​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច​។​ ១០/ឧ​ត្ត​រ​មានជ័យ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២​កញ្ចប់​តូច និង​Wy ០,៧២​ក្រាម​។​ ១១/ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,២២​ក្រាម​។​ ១២/រាជធានី​ភ្នំពេញ​៖ ជួញដូរ ៤​ករណី ឃាត់ ៤​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៦​កញ្ចប់​តូច​។​

-​កងរាជអាវុធហត្ថ ៤​អង្គភាព​៖ ១/កំពង់ឆ្នាំង​៖ ជួញដូរ ១​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ៩,៥៨​ក្រាម​។​ ២/កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ៧​កញ្ចប់​តូច​។​ ៣/ក្រចេះ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៤​កញ្ចប់​តូច​។​ ៤/រាជធានី​ភ្នំពេញ​៖ ជួញដូរ ៣​ករណី ឃាត់ ៨​នាក់ ចាប់យក​Ice ១៦​កញ្ចប់​តូច ៕