ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ សមត្ថកិច្ច បង្ក្រាបគ្រឿងញៀន បាន៤.៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨.៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង២០៩គីឡូក្រាម។
ថ្លែងក្នុងឱកាសអបអរសាទ ទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោក មាស វីរិទ្ធ អគ្គលេខាធិការនៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបានថ្លែងបញ្ជាក់ថា «ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ ការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ លើកទី៥ (ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) របស់រាជរដ្ឋាភិបាល ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះទាំង៥ ដែលរួមាន ៖ វិធានការអនុវត្តច្បាប់ យើងបង្ក្រាបបាន៤.៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨.៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង២០៩គីឡូក្រាម»៕