ថ្ងៃនេះ ពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ទេ​ តែត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច

0

ភ្នំពេញ៖ រហូតដល់ម៉ោង​ ០៨:៣០​ព្រឹក ថ្ងៃទី​ ២៦​ មិថុនា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនសរុបកូវីដ-១៩​ ១៣០នាក់​ដដែល​ ចំនួនសំរាកនៅពេទ្យនៅសល់២នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១២៨នាក់​ និងស្លាប់គ្មាន​ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានលើកឡើងថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាម កំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្ត រាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

យេីងត្រូវបន្តអនុវត្ត គម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​  ។ ល។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្ហចំនួន​ 33812 ស្មេីនឹង​ 2036 ក្នុង១លាននាក់៕