សម្ដេច ទៀ បាញ់ ប្រាប់ថា ដើម្បីយកឈ្នះមេរោគ កាចសាហាវកូវីដ១៩ យើងត្រូវរួមគ្នាជាធ្លុងមួយ

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងគ្រាមានការគំរាមកំហែងពីមេរោគកូវីដ១៩ ជាពេលវេលាដែលយើងត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីជម្នះឱ្យបាននូវ គ្រោះដ៏កាចសាហាវនេះ។

តាមរយៈបណ្ដាញ សង្គមហ្វេសសប៊ុក នៅថ្ងៃទី២៦ មិថុនានេះ សម្ដេច ទៀ បាញ់ បានសរសរបន្ថែមថា”សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយឧបសគ្គនានាដែលយើងកំពុងប្រឈម ដើម្បីភាពប្រសើរឡើងរបស់យើងទាំងអស់គ្នា”៕