ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញ គោលនយោបាយរូបិយវត្ថុ ៣ចំណុច ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាព គោនយោបាយរូបិយវត្ថុ សម្រាប់ត្រីមាសបន្ទាប់ ។
កាលពីថ្ងៃទី២៤ មិថុនា ធនាគារជាតិ បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគោនយោបាយ រូបិយវត្ថុលើកទី៥១ ក្រោមអធិបតីភាពលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ គោនយោបាយរូបិយវត្ថុ។
អង្គប្រជុំនោះ ក៏បានពិភាក្សាលើបច្ចុប្បន្នភាព នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក វឌ្ឍនភាព និងបញ្ហាប្រឈមនៃ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងគោនយោបាយរូបិយវត្ថុ សម្រាប់អនុវត្តនាគ្រាខាងមុខ។
ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាព គោនយោបាយរូបិយវត្ថុ សម្រាប់ត្រីមាសបន្ទាប់ គណកម្មាធិការគោល នយោបាយរូបិយវត្ថុ បានសម្រេចលើគោលជំហរនយោបាយ រូបិយវត្ថុចំនួន ៣ចំណុចសំខាន់ៗដូចខាងក្រោម៖
១.ធ្វើអន្ដរាគមន៍លើទីផ្សារប្ដូរប្រាក់ តាមការចាំបាច់ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់។
២.បន្ដផ្គត់ផ្គង់សន្ទនីយភាពជាប្រាក់រៀល តាមរយៈប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ក្នុងទំហំសមស្រប។
៣.បន្ដពង្រឹងការប្រើប្រាស់ប្រាក់រៀល ឲ្យបានទូលំទូលាយ តាមវិថានការដែលមានស្រាប់ និងវិធានការតាមយន្ដការទីផ្សារ ៕