ភ្នំពេញ៖ លោក តិច សៀកងន អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់ថា ចាប់ពីពេលនេះទៅការប្រើប្រាស់ បង្កាន់ដៃពន្ធយានយន្ត ដែលសរសេរដោយដៃ ត្រូវបានបញ្ឈប់ គឺត្រូវប្រើប្រព័ន្ធស្វ័យប្រវត្តិកម្ម ហើយប្រសិនបើរាល់ការ ទិញលក់រថយន្តនៅប្រើប្រាស់ ឯកសារបង្កាន់ដៃពន្ធ យានយន្តសរសេរដោយដៃទៀត សូមរាយការណ៍មកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
លោក តិច សៀកងន បន្តថា ការដាក់ឲ្យដំណើរការ តាមប្រព័ន្ធស័្វយប្រវត្តិកម្ម ហៅកាត់ថាប្រព័ន្ធ ASYCUDA ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកនាំចូល ដើម្បីឱ្យអាចគ្រប់គ្រងដោយភាពសុក្រឹត្យ និងដើម្បីកុំឲ្យមានការក្លែងបន្លំ ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ការប្រមូលពន្ធលើមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២០ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយម្ចាស់រថយន្តទាំងអស់ ត្រូវបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធ ជូនរដ្ឋទៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារ ដែលបានចុះអនុស្សារណៈ ជាមួយនឹងក្រសួងសេដ្ឋកិច្ច ៕