ស្លាប់ ៥នាក់ និងរបួស ៦នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៤ មិថុនា

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​ ៥នាក់​បាន​ស្លាប់ របួសធ្ងន់​ស្រាល ៦នាក់​ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូទាំងប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៤ មិថុនា​ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុបចំនួន​ ១១​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិចចំនួន​ ៦​លើក ៕