ថ្ងៃ២៤ មិថុនា បង្ក្រាប​បទល្មើស​គ្រឿងញៀន ២១​ករណី ឃាត់ខ្លួន​ជនសង្ស័យ ​៣៤​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន ​៣៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការប​ង្ក្រា​ប ​បទល្មើស​គ្រឿងញៀន​ចំនួន ​២១​ករណី ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៤ មិថុនា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ​៣៤​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​២៤​នាក់ និង​ប្រើប្រាស់ ១០​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​២៤ ខែមិថុនា រួមមាន៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៤៤,០៥​ក្រាម និង​២១​កញ្ចប់​តូច ។​

​+លទ្ធផល​ខាងលើ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-​នគរបាល ៩​អង្គភាព​៖ ១ / មន្ទីរ​៖ ជួញ​ដួ​រ ៤​ករណី ឃាត់ ៥​នាក់ ប្រើប្រាស់ ៤​ករណី ឃាត់ ៧​នាក់ ចាប់យក​Ice ១៦,៦១​ក្រាម​។​ ២ / បាត់ដំបង​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៣,៧៨​ក្រាម​។​ ៣ / កំពង់ឆ្នាំង​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ០​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៣​កញ្ចប់​តូច​។​ ៤ / កំពង់ស្ពឺ​៖ ជួញដូរ ២​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ៦,៤២​ក្រាម​។​ ៥ / កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៧,១៣​ក្រាម​។​ ៦ / កោះកុង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,១៥​ក្រាម​។​ ៧ / ក្រចេះ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៦​កញ្ចប់​តូច​។​ ៨ / ត្បូងឃ្មុំ​៖ ជួញដូរ ២​ករណី ឃាត់ ៤​នាក់ និង​អនុវត្តន៍​ដីកា ៣ ចាប់ ១​នាក់ ចាប់យក​Ice ៩,៩៦​ក្រាម​។​ ៩ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១២​កញ្ចប់​តូច ៕