ទីបំផុតលទ្ធផលបានចេញជាផ្លុវការហើយចំពោះកីឡាករខ្សែប្រយុទ្ធស្លាបវ័យចំណាស់ទាំងពីរគឺទាំង Willian និង Pedro សុទ្ធតែបានចុះកុងត្រាថ្មីប៉ុន្តែអាចលេងជាមួយនឹងតោខៀវ Chelsea ត្រឹមតែចុងរដូវកាលនេះប៉ុណ្ណោះ។
តាមពិតកីឡាករផ្ទាល់បានបដិសេធមិនបន្តកុងត្រារយៈពេលវែងនិងសុខចិត្តលេងត្រឹមរយៈពេលខ្លីក្នុងពេលដែលព័ត៌មានជាច្រើនបានបញ្ជាក់ថា WIllian នឹងអាចផ្ទេរទៅលេងអ៊ីតាលីជាមួយនឹង Juventus ហើយ Pedro នឹងអាចផ្ទេរទៅលេងជាមួយនឹង Roman៕
កុងត្រាថ្មីនេះមានន័យថាកីឡាករទាំងពីរនឹងត្រូវចាកចេញនៅក្នុងខែសីហាដោយមិនអាចមានវត្តមានជួយក្លឹបក្នុងការប្រកួត Champion League ឡើយហើយកីឡាករទាំងពីរក៏មានសិទ្ធក្នុងការធ្វើកុងត្រាជាមួយនឹងក្លឹបថ្មីដែលខ្លួនបានជ្រើសរើសសម្រាប់បន្តអាជីពផងដែរ៕
ប្រែសម្រួល៖Lee