កីឡាករ Mario Pasalic ទីបំផុតអាចចុះកុងត្រាថ្មីដើម្បីចាកចេញពីក្លឹបតោខៀវ Chelsea ហើយក្រោយពេលដែលក្លឹបនៅលីគកំពូលអ៊ីតាលី Atalanta បានសាកល្បងខ្ចីជើងកីឡាកររូបនេះនិងក៏សម្រេចចិត្តចាយលុយ១៣.៥លានផោនដើម្បីទិញកីឡាកររូបនេះតែម្តង។
កីឡាករខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់វ័យ២៥ឆ្នាំរូបនេះបានចំណាយពេល២រដូវកាលមកហើយលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងក្លឹបអ៊ីតាលីមួយនេះនិងអាចរកគ្រាប់បាល់ដល់ទៅ១៥គ្រាប់ក្នុងការបង្ហាញខ្លួនទាំង៧៤ដង។
គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០១៤កីឡាកររូបនេះបានចុះកុងត្រាមកលេងជាមួយនឹងក្លឹបតោខៀវ Chelsea ពីក្លឹប Hajduk Split នៃប្រទេសក្រូអាតក្នុងតម្លៃខ្លួន៣លានផោនប៉ុន្តែមកដល់ពេលនេះពោលគឺ៦ឆ្នាំហើយរូបគាត់មិនដែលបានបង្ហាញខ្លួនឲ្យក្លឹបសូម្បីតែម្តង៕
ប្រែសម្រួល៖Lee