កូវីដ១៩៖ពលរដ្ឋក្រីក្រ នឹងទទួលបានលុយ ឧបត្ថម្ភចន្លោះ ពី១៦០០០រៀលដល់១២០០០០រៀល ក្នុងមួយខែ

0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិឧបត្ថម្ភដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ដោយក្នុងនោះពលរដ្ឋក្រីក្រនឹងទទួលបានលុយឧបត្ថម្ភចន្លោះពី១៦០០០រៀលដល់១២០០០០រៀលក្នុងមួយខែ។

យងតាមអនុក្រឹត្យមួយស្តីពីការឧបត្ថម្ភថវិកាជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ បានគូសបញ្ជាក់ថាគ្រួសារក្រីក្រនិងងាយរងគ្រោះដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

– មានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និង

– បានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

ក្នុងអនុក្រឹត្យបានបញ្ជាក់ពីចំនួនទឹកប្រាក់ត្រូវផ្តល់ជូនក្នុងមួយខែចន្លោះពី១៦,០០០រៀល ទៅដល់ ១២០,០០០រៀល។

កម្រិតសាច់ប្រាក់ដែលត្រូវឧបត្ថម្ភនេះ ធ្វើឡើងតាមប្រភេទជនក្រីក្រក្នុងកម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមអ្នកនៅក្នុងរាជធានី និងជនបទផងដែរ។

នេះជាអនុក្រឹត្យស្តីពីការឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៖