ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាលបានឲ្យដឹងថា ការបិទចរាចរណ៍ រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២, ២១, ២១B, និងផ្លូវក្នុងក្រុង ផ្លូវលេខ២១១, ២១៣, ២១៥, និងផ្លូវលេខ១១៥K ចាប់ពីម៉ោង ១:០០រំលងអាធ្រាត ដល់ម៉ោង ១២:ថ្ងៃត្រង់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការបិទចរាចរណ៍លើកំណាត់ផ្លូវខាងលើនេះ ដើម្បីសម្រួលចរាចរណ៍ជូន សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះពិនិត្យវឌ្ឍនភាពការសាងសង់ ព្រលានយន្តហោះថ្មីនៅថ្ងៃទី២២មិថុនា ស្អែកនេះ៕