​២០ថ្ងៃ​ នគរបាល​ចរាចរណ៍ ឃាត់យានយន្ដល្មេីសច្បាប់​ជាង ២ម៉ឺនគ្រឿង យកមកពិន័យ

0

ភ្នំពេញ​៖​ រយៈពេល​២០​ថ្ងៃ​ ចាប់ពី​ថ្ងៃទី១-២០​ ខែមិថុនា​ ឆ្នាំ​២០២០ នៃការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ នគរបាលចរាចរណ៍ឃាត់យានយន្តល្មេីសច្បាប់ចំនួន​ ២៣០៩៦​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​ចំនួន ១៧១៦៦​គ្រឿង​ ដេីម្បីផាក​ពិន័យ​ តាម​អនុក្រឹត្យ​ ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។​

យោងតាមរបាយការណ៍​ របស់នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ បាន​វាយតម្លៃថា​ ​រយៈពេល​២០​ថ្ងៃ​ នៃ​ខែមិថុនា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​។

ចំពោះការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ ​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០២០​​ នគរបាល​ឃាត់យានយន្ដល្មេីសច្បាប់​ ​​ចំនួន ៩៥៣គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន៦៦១​ គ្រឿង​ ដេីម្បីផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​៕