ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៣នាក់ស្លាប់ របួសធ្ងន់ ម្នាក់ (ស្រី0នាក់) និងរបួសស្រាល ៣នាក់ (ស្រី៣នាក់) នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២០ មិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦នាក់ គឺកើតឡើងដោយសារប៉ះទង្គិចចំនួន ២លើក ៕