ថ្ងៃ២០ មិថុនា បង្ក្រាបបទល្មេីសគ្រឿងញៀន ៣១ករណី ឃាត់ខ្លួន​ជនសង្ស័យ​ ៥៥នាក់​

0

ភ្នំពេញ៖​ ជនសង្ស័យ​ចំនួន ៥៥នាក់ ​(​ស្រី​ ៧នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទប បទល្មើស​គ្រឿងញៀន​ចំនួន​ ៣១ករណី​ ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២០ មិថុនា​​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​​ ៥នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ៣៨នាក់​ (​ស្រី​ ៧នាក់​)​ និង​ប្រើប្រាស់​ ១៧នាក់​ (​ស្រី គ្មាន)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ ក្នុង​ថ្ងៃ​ទី​២០ ខែមិថុនា​ រួម​មាន​៖​ មេតំហ្វេតាមីន(Ice) = ៦៥,៦១ក្រាម និង៣២កញ្ចប់តូច។

+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖

-នគរបាលជាតិ ៩អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,១៧ក្រាម។ ២/បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៣/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៩០ក្រាម។ ៤/កំពង់ស្ពឺ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ៣៩,៣៨ក្រាម។ ៥/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។ ៦/តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។ ៧/ប៉ៃលិន៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៨/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៦៥ក្រាម។ ៩/រាជធានីភ្នំពេញ៖ ជួញដូរ ៨ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២៦កញ្ចប់តូច។

-កងរាជអាវុធហត្ថ​ ៣អង្គភាព៖ ១/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,៧០ក្រាម។ ២/ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ១២,៨១ក្រាម។ ៣/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច៕