ចន ច័ន្ទលក្ខិណា ​ឈឺចាប់​យ៉ាង​ខ្លាំង​ ដោយ​សារ​ការពង្រាត់មួយនេះ

0

ភ្នំពេញ​៖ ប្រធានសមាគមសិល្បករកម្ពុជា និងជាតារាសម្ដែងជើងចាស់ អ្នកនាង ចន​ ច័ន្ទលក្ខិណា ​បាន​សម្ដែង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ក្រោយ​ពី​ ក្មួយ​ប្រុស​របស់ខ្លួន ​បានស្លាប់ទៅហើយតែសូម្បីថ្ងៃហែរសពយកទៅ បញ្ចុះក៏ក្មួយស្រីថ្លៃពង្រាត់ មិនឲ្យកូនស្រីមកលាឪពុក ជាលើកចុងក្រោយ​។​

អ្នកនាង ​ចន​ ច័ន្ទលក្ខិណា​ បាន​សរសេរ​លើ​គេហទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃនេះ​ ក្នុង​ន័យ​ដើម​ទាំងស្រុង​ថា នាងពង្រាត់ពង្រាស់ឪពុកកូនគេមិនអោយជួបគ្នា សូម្បីតែថ្ងៃចុងក្រោយមុន រូបកាយក្មួយប្រុសខ្ញុំចូលទៅ នៅក្រោមធរណី សូមអោយនាងទទួលយកផលកម្មដែល នាងសាងមកលើក្មួយខ្ញុំទៅចុះ ។ នាងពិតជាស្រីសាហាវ ដែលខ្ញុំនឹកស្មានមិនដល់ កន្លងមកពេលនាងចូលក្នុងគ្រួសារខ្ញុំគឺខ្ញុំជាអ្នកគាំទ្រ និងតែងកាន់ជើងនាងគ្រប់ពេលក្នុងនាមនាងជាក្មួយថ្លៃ ហើយខ្ញុំតែងជួយដោះស្រាយបញ្ហាអោយនាង ស្តាប់នាងនិយាយដើម អាក្រក់ពីក្មួយៗខ្ញុំផ្សេងៗទៀតដែលនាងមិនពេញចិត្ត ហើយតែងលើកទឹកចិត្តនាងគ្រប់ពេល មិនថារឿងផ្ទាល់ខ្លួន ឬ ការពិភាក្សាការរកសុីរបស់នាងនោះទេ តែពេលនេះនាងជាមនុស្ស អាក្រក់បំផុតសំរាប់ខ្ញុំ បើនាងបែកគ្នាហើយស្អប់ក្មួយខ្ញុំ ក៏គួរនាងមានខួរក្បាលនឹកឃើញពីទង្វើល្អ របស់ខ្ញុំធ្វើទៅលើនាង តែងនៅខាងនាង ហើយ ខំជួយផ្ចុងផ្តើម និងសម្របសម្រួលស្នេហា លើកដំបូងរបស់នាងដែលមាន ចម្រូងចម្រ៉ាសរវាងបងស្រីខ្ញុំ និងឪពុកម្តាយនាង ព្រោះក្មួយប្រុសគេមកអង្វរខ្ញុំ អោយជួយសម្រួល ព្រោះគេស្រលាញ់នាងដូច្នេះខ្ញុំ បំពេញសេចក្តីស្នេហា អោយនាងនិងក្មួយខ្ញុំបានរៀបការដូចបំណង ហើយនាងក៏មានវត្តមានក្នុងការមកអង្វរកខ្ញុំដែរ ខ្ញុំស្តាយដែលខំជួយ រៀបចំពិធីមង្គលការអោយនាងយ៉ាងមានកិត្តិយសទាំងនៅស្រុក និង ទីក្រុងភ្នំពេញ ។ ចិត្តដែលខ្ញុំស្រលាញ់នាង ពេលនាងចូលមកធ្វើជាក្មួយថ្លៃខ្ញុំ ហើយនាងធ្លាប់ពោលពាក្យថា គោរពស្រលាញ់អុីជាងគេ តែធាតុពិតនាងធ្វើអោយខ្ញុំនឹកស្មាន មិនដល់ពីចរិតរបស់នាង ។

សពហែរយកទៅ បញ្ចុះកាត់មុខផ្ទះនាង ហើយបញ្ចុះនៅជិតផ្ទះនាង តែនាងនៅតែមិនយកកូនស្រី មកអោយមើលមុខឪពុកជាលើកចុងក្រោយ នាងឯងជាស្រីដែលសាហាវណាស់ ។
តាំងពីនាងលែងលះ ជាមួយក្មួយប្រុសខ្ញុំមក នេះជាលើកទីមួយហើយដែលខ្ញុំនិយាយពីនាង សូម្បីកន្លងមកខ្ញុំនៅតែធ្វើល្អគិតល្អពីនាង ។ នាងឯងដឹងទេ ថាមួយរយះនេះក្មួយខ្ញុំ កាន់តែពិបាកចិត្តពីមួយថ្ងៃទៅមួយថ្ងៃដោយសារ តែគេមិនបានជួបកូន ? សូមនាងរស់សោយសុខលើគំនរទុក្ខ របស់សពឪពុកកូនស្រីនាងទៅចុះ៕