អ្នកតំណាងរាស្រ្ត​ ហ៊ុន​ ម៉ានី ​រំលឹក​ថា ថ្ងៃនេះ ៤៣ឆ្នាំមុន​ ជាថ្ងៃដែលពុកបានលាប្រពន្ធ កូន និងប្រជាជន….

0

ភ្នំពេញ​: អ្នក​តំណាង​រាស្ត្រ​ ហ៊ុន ​ម៉ានី ​បានរំលឹកថា ​ថ្ងៃ​នេះ ៤៣ឆ្នាំមុន​ ជាថ្ងៃដែលពុក (សម្ដេច​តេជោ ​ហ៊ុន​ សែន​) បានលាប្រពន្ធ កូន និងប្រជាជនដើម្បីស្វែងរក ការរំដោះប្រទេសជាតិចេញពីរបបកម្ពុជា ប្រជាធិបតេយ្យប្រល័យ ពូជសាសន៍ដ៏យង់ឃ្នង។ 

អ្នកតំណាងរាស្រ្ត ​ហ៊ុន​ ម៉ានី ​បានរំលឹកតាមរយ:គេហទំព័រ​ហ្វេសប៊ុក​នៅថ្ងៃទី​២០ មិថុនានេះថា​ “បេសកកម្មនេះ គឺជាដំណើរផ្សងព្រេងឆ្លងកាត់ ព្រំដែនទៅប្រទេសដទៃ ហើយដែលជាការដាក់ជិវិតធ្វើជាដើមទុន ដ្បិតថាគ្រោះថ្នាក់ និងសេចក្តីស្លាប់អាចកើតមានឡើង គ្រប់ពេលវេលាទាំងអស់។ នៅទីបំផុត ដំណើរផ្សងព្រេង ការលះបង់ ការតស៊ូ និងការយកប្រយោជន៍ប្រទេសជាតិជាធំនេះ បានក្លាយជាបេសកកម្ម ដែលទទួលបានជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយបានធ្វើឲ្យកម្ពុជារីកចម្រើនលូតលាស់ រហូតមកដល់បច្ចុប្បន្ន”។ 

លោក​ ហ៊ុន​ ម៉ានី ​ក៏បាន​ចោទសួរ​ថា តើកម្ពុជានឹងអាចទៅជាយ៉ាងណា ប្រសិនបើកាលនោះពុក មិនបានធ្វើដំណើរផ្សងព្រេងដើម្បីរំដោះប្រទេសជាតិ?