លោក ស៊ុន ចាន់ថុល ប្រាប់ពលរដ្ឋ កុំឲ្យចែករំលែកព័ត៌មានមិនពិត ដែលនាំឲ្យក្លាយជាជនរងគ្រោះ ដោយសារអ្នកនយោបាយអគតិ មួយចំនួន

0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយក្រសួងសាធារណការ ក៏ដូចជារាជរដ្ឋាភិបាល កុំចែករំលែកព័ត៌មានទាំងឡាយ ណាដែលមិន មានប្រភពច្បាស់លាស់ ដើម្បីកុំឱ្យក្លាយ ទៅជាជនរងគ្រោះ នៃការកេងចំណេញ នយោបាយរបស់ជន អគតិ ។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលលោក ទេសរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាព ការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ឋិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០៕