ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់ស្លាប់ របួសធ្ងន់ ៦នាក់ (ស្រីគ្មាន) និងរបួសស្រាលម្នាក់ (ស្រីគ្មាន) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង នៅទូទាំងប្រទេសថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ មិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១១នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៨លើក ៕