ថ្ងៃ១៨ មិថុនា បង្ក្រាបបទល្មើស ​គ្រឿងញៀន ២៣ ឃាត់ខ្លួន​ជនសង្ស័យ​ ៥០នាក់​​

0

​​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​​ ៥០​នាក់ ​(​ស្រី​ ៤​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន​ ២៣​ករណី​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៨ មិថុនា​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​​ ៥០នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ៣៥​នាក់​ (​ស្រី​ ៣នាក់​)​ និង​ប្រើប្រាស់​ ១៥​នាក់​ (​ស្រី ១នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ ក្នុង​ថ្ងៃ​ទី​១៨​ ខែឧសភា​ រួម​មាន​៖​ -មេតំហ្វេតាមីន(Ice) = ៦៦,២៧ក្រាម និង៦៨កញ្ចប់តូច ។ -មេតំហ្វេតាមីន(Wy) = ២៨,១៦ក្រាម ។ -កេតាមីន = ៣១៣២៧,៦២ក្រាម ។

​+លទ្ធផល​ខាងលើ​ ១៣​អង្គភាព​បាន​ចូលរួម​បង្ក្រាប​៖​

-នគរបាលជាតិ ១៣អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ១២,៥២ក្រាម និងកេតាមីន ៣១៣២៧,០២ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៤ក្រាម។ ៣/បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៤/កំពង់ឆ្នាំង៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៥/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យកIce ៤៧កញ្ចប់តូច។ ៦/កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៣ក្រាម។ ៧/កណ្ដាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៨ក្រាម។ ៨/កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៤០,៤៦ក្រាម និង ០,៤៦ក្រាម។ ៩/ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៩,៣៩ក្រាម។ ១០/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២០ក្រាម។ ១១/ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកWy ២៧,៧ក្រាម។ ១២/តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច។ ១៣/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។

-កងរាជអាវុធហត្ថ ៣អង្គភាព៖ ១/កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១,៤៤ក្រាម។ ២/ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧១ក្រាម។ ៣/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ១០កញ្ចប់តូច ៕