សូមប្រុងប្រយ័ត្ន! ជំងឺកាចសហាវកូវីដ១៩ នៅតែជាក្តីព្រួយបារម្ភដ៏ធំបំផុត របស់ពិភពលោក

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព ស្របេពេលដែលជំងឺឆ្លងកាចសាហាវកូវីដ១៩ នៅតែជាក្ដីបារម្ភដ៏ធំបំផុត របស់ពិភពលោក ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណញដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ មិថុនានេះថា ជា ង២១៦ប្រទេស គឺចំនួនអ្នកឆ្លងរោគកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់រហូតដល់ ៨.២៤២.៩៩៩នាក់ ដែលមានអ្នកស្លាប់រហូតដល់ ៤៤៥.៥៣៥នាក់។ ថ្មីៗនេះ នៅកម្ពុជាយើងក៏មានអ្នកឆ្លងរោគកូវីដ-១៩ ថ្មី២នាក់មកពីឥណ្ឌូនេស៊ី និងម្នាក់ទៀតមកពីម៉ាឡេស៊ី ដែលសរុបមកប្រទេសយើងមានអ្នកឆ្លង ១២៩នាក់ ដែលព្យាបាលជាសះស្បើយ ១២៦នាក់ និង៣នាក់កំពុងសម្រាកព្យាបាល។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «មកទល់ពេលនេះស្ថានការណ៍ នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាត ដ៏កាចសហាវ គឺនៅតែជាក្តីព្រួយបារម្ភ ដ៏ធំបំផុតរបស់ពិភពលោក ។ មកទល់ថ្ងៃនេះដែរ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩ នៅឡើយទេ» ។ 

សម្ដេចក៏បានប្រាប់ឲ្យបងប្អូន ប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រប់ពេល ទោះបីនៅក្នុងទីក្រុង ឬនៅតាមជនបទ ស្រុកស្រែចំការ គឺត្រូវមានម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។

សម្ដេចបន្តថា ចំពោះទីកន្លែងប្រមូលផ្តុំ ដែលមានមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេសមន្ទីរព្យាបាល និងមន្ទីរពេទ្យទាំងរដ្ឋនិងឯកជនត្រូវតែមានម៉ាស ទឹកអាល់កុល ឬចឹលដើម្បីអោយពលរដ្ឋ ប្រើប្រាស់ការពារកុំអោយ មានការចម្លងរោគកូវីដ-១៩ពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះយើងមើលមិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់។

សម្ដេចតេជោ ក៏អរគុណបងប្អូនជនរួមជាតិ ដែលយកចិត្តទុកដាក់ការពារខ្លូន និងការពារសមាជិក ក្នុងក្រុមគ្រួសារដើម្បីសុវត្ថិភាព សុខភាពចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នានៅទូទាំងប្រទេស ៕