ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារ តាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់ មហាជន តាមរយៈ Facebook Page របស់សម្តេច។
សេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ការសម្រេចបង្កើតក្រុមការងារនេះ ដើម្បីបំពេញភារកិច្ច ដកស្រង់មតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង ដើម្បីគោរពជូន សម្ដេចក្រឡាហោម ជ្រាប ឬពិនិត្យនិងស្នើសុំមតិដឹកនាំ ។
សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ មានដូចខាងក្រោម៖