Premier League បានប្រកាសថានៅក្នុងជុំនៃការធ្វើតេស្តស្វែងរកកូវីដ១៩ចុងក្រោយនេះគេបានរកឃើញមានករណីឆ្លងថ្មីមួយទៀតហើយ។
ការធ្វើតេស្តដែលជាលើកទី៩នៅលីគកំពូលអង់គ្លេសនេះមនុស្សប្រមាណជា១៥៤១នាក់ចាប់ពីថ្ងៃចន្ទនិងថ្ងៃអង្គារជាលទ្ធផលមនុស្សម្នាក់ត្រូវបានរកឃើញហើយបច្ចុប្បន្នកំពុងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល៧ថ្ងៃជាមុនសិន។
គួរឲ្យដឹងដែរថាការធ្វើតេស្តត្រូវបានធ្វើឡើងជុំដំបូងបង្អស់គឺចាប់តាំងតែពីថ្ងៃទី១៧និងថ្ងៃទី១៨ខែឧសភាដែលគ្រានោះគេអាចរកឃើញករណីវិជ្ជមានសរុប៦នាក់និង៤នាក់ពីជុំទី៣ចាប់ពីថ្ងៃទី២៥និងថ្ងៃទី២៦ខែឧសភា៕
ប្រែសម្រួល៖Lee