ក្រុមហ៊ុនចិន នឹងចូលរួម ជាមួយរាជរដ្ឋាភិបាល កែលម្អបរិយាកាស វិស័យកាត់ដេរនៅកម្ពុជា

0

ភ្នំពេញ៖ តំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M នឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ។

ការលើកឡើង របស់តំណាងក្រុមហ៊ុនចិន ខាងលើបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦មិថុនាកន្លងទៅ។

នៅក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រីបានជម្រាបជូនតំណាងក្រុមហ៊ុនទាំងពីរអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដោយនាពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុង តែធ្វើការចរចានិងសិក្សាលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀង ជាមួយប្រទេសមួយចំនួន។ ជាមួយនោះដែរលោករដ្ឋមន្ត្រី ក៏បានស្នើសុំ ឲ្យក្រុមហ៊ុនបន្តធ្វើការ បញ្ជាទិញពីកម្ពុជានិងចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យកាត់ដេរ នៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ៕