ភ្នំពេញ៖ អង្គការហេឡូត្រាស់ (HALO Trust ) នៅថ្ងៃទី១៥ មិថុនាម្សិលមិញនេះ បានរកឃើញមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាច្រើនរយគ្រាប់ នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
យោងតាមហ្វេសប៊ុក អាជ្ញាធរមីន បានឲ្យដឹងថា គ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមទាំងនោះរួមមាន៖ មីន៦៩ (Type-69) ចំនួន ១០៩គ្រាប់ គ្រាប់DK-82mm ចំនួន ១៤គ្រាប់ និងគីបមីន៦៩ ចំនួន ៨០គីប នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ក្រោយរកឃើញមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនេះ ត្រូវបានយកទៅកម្ទេចចោល ដោយសុវត្ថិភាព ៕

