ទោះបីកម្ពុជា ជួបវិបត្តិកូវីដ១៩ ក៏ភាគីពាក់ព័ន្ធរួមគ្នា ប្រយុទ្ធប្រឆាំងជំងឺនេះ ទទួលជោគជ័យ

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធការជាតិ សម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានលើកឡើងថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០នេះ ទោះបីកម្ពុជា ជួបស្ថានភាពការរីក រាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ភាគីពាក់ព័ន្ធ រួមគ្នាអនុវត្តកិច្ចការនានា ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺ កូវីដ-១៩ ដោយទទួលបានជោគជ័យផងដែរ ។ នេះបើយោងតាម ហ្វេសប៊ុកក្រសួងមហាផ្ទៃ ។

ក្នុងកិច្ចប្រជុំលើកទី១៨ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នៅថ្ងៃទី១៧ មិថុនានេះ

សម្ដេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ ទោះបីស្ថិតក្នុងស្ថានភាព ដ៏លំបាកដោយសារការឆ្លង ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក៏ដោយ ក៏យើងបានរួម សហការគ្នារៀបចំ និងអនុវត្តកិច្ចការជាអាទិភាព នឹងចាំបាច់នានា ដែលធ្វើឲ្យយើងទទួលបានលទ្ធផល ប្រកបដោយជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ ដ៏កាចសាហាវនេះ ព្រមទាំងបាន រក្សានិរន្តរភាព នៅការបំពេញការងារតាមវិស័យជំនាញ របស់ខ្លួន និងប្រកាន់ភ្ជាប់ការងារនានារបស់ខ្លួន» ៕