ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុង សន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពរបស់រាជធានីភ្នំពេញ នៅ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ បានធ្វើការប្ដេជ្ញាចិត្តថា ធ្វើយ៉ាងណានឹងមិនឲ្យលឺពាក្យ « ធ្វើ ផ្លូវខូចលូធ្វើ លូខូចផ្លូវ » ទៀតឡើយ ។
ក្នុងឱកាសនោះផងដែរលោក ក៏បានបានរំលឹកពីអតីតកាលថាអំឡុងឆ្នាំ ១៩៩០ រដ្ឋមានលទ្ធភាពចំណាយថវិកា ត្រឹមតែ ដឹកដីក្រហមប៉ុណ្ណោះ យកមកចាក់លើផ្លូវក្នុងរាជធានីភ្នំពេញ ដូច្នេះឲ្យតែ ភ្លៀងម្តងៗ រាជធានីភ្នំពេញ តែងរតែពោរពេញ ទៅដោយទឹកពណ៌ក្រហម ។
លោកបន្តថា រយៈពេល ៤១ ឆ្នាំមកនេះ គឺមានការលំបាកណាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឡើងវិញដែលត្រូវបានខ្ទេចខ្ទាំក្នុងសម័យខ្មែរក្រហម ។ លោកមានប្រសាសន៍ថា ៖« នេះជាការពិតហើយវាជា សច្ចភាព ក្នុងការអភិវឌ្ឍទីក្រុងដ៏ កម្សត់របស់យើង » ។ លោកបន្តថាវាជា មោទនភាព សម្រាប់ទាំងអស់គ្នា ដែលផ្លូវប៉េ តុង ផ្លូវកៅស៊ូ ប្រព័ន្ធលូ និងប្រឡាយទឹក ក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំនិងកែសម្រួលឡើងវិញ ។
លោកអភិបាល បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងដូច្នេះ ថា ៖« ធ្វើ ផ្លូវខូចលូ ធ្វើ លូខូចផ្លូវ គឺលែងមានតទៅទៀតហើយ នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ របស់យើង ។សូមឲ្យមានការ យោគយល់បញ្ហា នេះ មិនមែនជា ពាក្យ និទានតទៅទៀតទេ គឺ យើងបានរៀបចំការងារបានល្អប្រសើរ ជូនប្រជាពលរដ្ឋ » ។
ឆ្លៀតក្នុងឱកាសនោះ លោក ឃួ ង ស្រេង ក៏បានរំលេចទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ខិតខំរៀបចំប្រព័ន្ធលូ – ប្រឡាយទឹក និងមធ្យោ បាយផ្សេងៗ ដើម្បីរំដោះ ទឹកជន់ ក្នុងរាជធានី ភ្នំពេញ ។ លោកអះអាងថាបច្ចុប្បន្ន នៅ រាជធានីភ្នំពេញ ទឹកជន់មិនអាចដល់មួយថ្ងៃ ឡើយ គឺប្រហែលជាមួយម៉ោង ឬកន្លះ ម៉ោង ស្រកទៅវិញហើយ ។
លោកពន្យល់ថាបើ ភ្លៀងធ្លាក់ខ្លាំងហើយ ទឹកភ្លៀងហូរចូលលើសពី ៥០មីលីម៉ែត្រ ក្នុង ១ វិនាទី ទឹកជន់នឹងកើតឡើងតែបើ ទឹកភ្លៀង ដែលហូរចូលលូក្រោម ៥០មីលី ម៉ែត្រ ក្នុង ១ វិនាទី នឹងមិនមានទឹកជន់នោះទេ ។
លោក បញ្ជាក់ថា ៖« ការលិចលង់ គឺជា កក្តា សត្យានុម័ត ដែល ខ្ញុំ បានលើកឡើង ។ ទោះបីជា យ៉ាងនេះ ក៏ដោយ រដ្ឋបាល រាជធានីភ្នំពេញ អ្នកជំនាញពាក់ព័ន្ធនិងបណ្តាខណ្ឌទាំង១៤នៅតែខិតខំ ប្រឹងប្រែង ធ្វើយ៉ាងណារំដោះទឹកជំនន់ មិនឲ្យលិចលង់ប្រជាពលរដ្ឋទេ ដើម្បីស្តារនិងបង្កើនសេដ្ឋកិច្ច ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ »៕