ឱពុក តិរច្ឆានរំលោភកូនស្រីបង្កើត បានសម្រេច ៤ដង

0

ភ្នំពេញ៖ កម្លាំងនគរបាល បានឃាត់ខ្លួនឱពុកចិត្តតិរច្ឆាន ដែលហ៊ានចាប់រំលោភ កូនស្រីបង្កើតខ្លួនឯង រហូតបានសម្រេចចំនួន៤ដង ដោយគំរាមថា បើហ៊ានប្រាប់គេឲ្យដឹង នឹងសម្លាប់ម្ដាយដែលជាប្រពន្ធ របស់ខ្លួនចោល ។

នគរបាលបានឲ្យដឹងថា ឱពុកតិរច្ឆានរំលោភ កូនស្រីខ្លួនឯងមានឈ្មោះ ស្រី ហ៊ាង អាយុ៤២ឆ្នាំ ត្រូវបានប្រពន្ធ និងកូនស្រីប្តឹងពីបទ ប្រើអំពើហឹង្សាក្នុងគ្រួសារ និងរំលោភសេពសន្ទវៈទៅលើកូនស្រីបង្កើត បានសំរេចចំនួន ៤ដងនៅលើផ្ទះរបស់ខ្លួន ហើយគំរាមកូនស្រី បើហ៊ានប្រាប់គេឲ្យដឹង នឹងសំលាប់ម្ដាយដែលជាប្រពន្ធ របស់ខ្លួនចោល។

បច្ចុប្បន្ន ឱពុកតិរច្ឆានរូបនេះ ត្រូវបានឃាត់ខ្លួន កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕