ថ្ងៃនេះ ពុំរកឃើញករណី ឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ

0

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបញ្ជាក់ថា គិតរហូតដល់ម៉ោង ៨៖៣០ ព្រឹក ថ្ងៃទី ១៦ ឆ្នាំមិថុនា ឆ្នាំ២០២០ នេះ ពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៨នាក់ ដដែល ចំនួនសំរាកនៅពេទ្យ ៣នាក់ ចំនួនជាសះស្បើយ ចំនួន ១២៥ នាក់ និងស្លាប់គ្មាន ។

CDC បន្តថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែង យើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។

យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។ យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា រកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ។