ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតនិងដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវនិមិត្តសញ្ញា « ខេត្តកែប» ។
យោងតាម ប្រកាសលេខ ២៦១៨ ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការបង្កើតនិងដាក់ឲ្យប្រើប្រាស់នូវ និមិត្តសញ្ញា ខេត្តកែប ត្រង់ប្រការ ៣ ចែងថា និមិត្តសញ្ញា ខេត្តកែប ត្រូវបានប្រើប្រាស់ជា ផ្លូវការ ដូចខាងក្រោម៖
– ដាក់នៅ កន្លែងធ្វើការងារ
– ដាក់នៅលើ ក្បាលលិខិតឯកសារ និងស្រោមសំបុត្រផ្លូវការ
– ប្រើប្រាស់ក្នុងពិធីនានា របស់រដ្ឋបាលខេត្តកែប
– ប្រើប្រាស់ជា ផ្លូវការក្នុងករណីផ្សេងៗទៀត ដែលចាំបាច់ ៕