កម្ពុជាបន្តមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣

0

ភ្នំពេញ៖ ក្រសួងធនធានទឹកនឹងឧតុនិយម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០) តាមរយៈនៃការប្រែប្រួល ជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងកម្រិតមធ្យម និងជ្រលងសម្ពាធ ទាបអូសបន្លាយពីលើកម្ពុជា ។

 ស្ថានភាពបែបនេះធ្វើឲ្យ៖

 ១ បណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°c។ – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°c ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើន ។ ក្នុងនោះ ក៏មានផ្នែកខ្លះនៅតំបន់វាលទំនាប ភាគកណ្តាល និងភាគខាង ក្រោមនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ។

 ២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មាន ពី ២៣-២៥°C -សីតុណ្ហភាពអតិបរមា មានពី ៣០-៣៥°c ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅបង្គរ ។

៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°c – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។

អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមាន់ជាយថាហេតុ ៕