ថ្ងៃនេះ ពុំរកឃេីញករណី ជំងឺកូវីដ-១៩ ថ្មីទេ

0

ភ្នំពេញ៖​​ រហូតដល់ម៉ោង ៨ព្រឹក ថ្ងៃទី១៥ មិថុនា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៨នាក់ ដដែល ចំនួនសំរាកនៅពេទ្យ ៣នាក់ ចំនួនជាសះស្បេីយ ចំនួន១២៥ នាក់ និងស្លាប់គ្មាន ។

នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង បានឲ្យដឹងថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែង យេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន 27599 ស្មេីនឹង 1662 ក្នុង១លាននាក់៕