ការរួមចំណែករបស់ ទ័ពមួកខៀវកម្ពុជា ក្នុងការស្វែងរកសន្តិភាព ជូនប្រទេសមានសង្គ្រាម អាចបញ្ជាក់ថា…

0

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ មិថុនានេះថា ការរួមចំណែករបស់ កងយោធពលខេមរភូមិន្ទ ក្នុងការស្វែងរកសន្តិភាព ជូនបណ្តាប្រទេសដែលកំពុងមានសង្គ្រាម ក្រោមឆត្រអង្គការសហប្រជាជាតិ មិនគ្រាន់តែជាសក្ខីភាពបញ្ជាក់ថា កម្ពុជាទទួលបានសន្តិភាព ពេញលេញប៉ុណ្ណោះទេ តែក៏បានពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសជាមិត្តជិតឆ្ងាយ ជាមួយកម្ពុជាផងដែរ ។