ស្លាប់​ ៣នាក់ និង​របួស ១៧នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃទី១៤ មិថុនា

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​មាន​មនុស្ស ​៣​នាក់​បាន​ស្លាប់ របួសធ្ងន់ ​៦​នាក់ (ស្រី៣នាក់) និង​របួសស្រាល​ ១០នាក់ ​(​ស្រី​៣នាក់) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ទូទាំងប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១៤ មិថុនា​ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន២០​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​១០​លើក ៕