សម្ដេច ទៀ បាញ់ ថា ប្រទេសមួយចំនួនមិនទាន់ បញ្ចប់សង្រ្គាមបានទោះប្រយុទ្ធគ្នា អស់ជាច្រើនឆ្នាំ

0

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានលើកឡើងថា សង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួនមិនទាន់ អាចបញ្ចប់បានរហូតដល់ពេលបច្ចុប្បន្ន បើទោះជា ការប្រយុទ្ធគ្នាបានកើតឡើង អស់ជាច្រើនឆ្នាំ និងបានឆក់យកជីវិត ជនស្លូតត្រង់រាប់ម៉ឺនសែននាក់។

សម្ដេច ទៀ បាញ់ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៤មិថុនានេះថា “ការបំផ្លាញសន្តិភាពគឺជាការងាយ តែការស្វែងរក និងរក្សាសន្តិភាពទើបជាការលំបាក ដូចមានឧទាហរណ៍ជាក់ស្តែង ចំពោះការបញ្ឆេះសង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួនដែលនៅតែ មិនទាន់អាចបញ្ចប់បានរហូតដល់ពេលបច្ចុប្បន្ន បើទោះជាការប្រយុទ្ធគ្នា បានកើតឡើងអស់ជាច្រើនឆ្នាំនិងបានឆក់យកជីវិត ជនស្លូតត្រង់រាប់ម៉ឺនសែននាក់” ៕