ខ្មែរ ២នាក់ ទើបមកពីឥណ្ឌូនេស៊ី ត្រូវបានរកឃើញ ឆ្លងជំងឺកូវីដ១៩

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០បានរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២នាក់ដែលជាអ្នកដំណើរ មកត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី។

ករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២នាក់ នោះរួមមាន៖ បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ និងប្រជាជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអស័យដ្ឋាននៅខេត្តកំពង់ចាមទាំង២នាក់ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជានៅថ្ងៃទី ១២ខែ មិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ ដែលបច្ចុប្បន្ននេះត្រូវបាន ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហើយ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩នៅ កម្ពុជាមាន៖

-ចំនួន អ្នកជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន១២៥នាក់ 

-អ្នកសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត មានចំនួន ៣នាក់(ជាបុរស)

-អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេសសរុបចំនួន ១២៨នាក់ (ស្ត្រី៣៩នាក់ និង បុរស ៨៩នាក់)៕