ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ៣នាក់បានស្លាប់ របួសធ្ងន់ ៣នាក់ និងរបួសស្រាល ៨នាក់ (ស្រីម្នាក់) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ មិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១៤នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៧លើក ៕