ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៦នាក់ (ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៨ករណីទូទាំងប្រទេសនៅថ្ងៃទី១២ ខែមិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៥៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៤៧នាក់ និងប្រើប្រាស់ ៩នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ១០៣,១២ក្រាម និង៣៦កញ្ចប់តូច ។
+លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១១អង្គភាព៖ ១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៩១ក្រាម ។ ២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ៥០,៣៨ក្រាម ។ ៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៩,២៣ក្រាម ។ ៤ / កំពង់ស្ពឺ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៦,៣០ក្រាម ។ ៥ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៨ក្រាម ។ ៦ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៥កញ្ចប់តូច ។ ៧ / មណ្ឌលគីរី៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១២កញ្ចប់តូច ។ ៨ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៦,៧០ក្រាម ។ ៩ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១៩,២១ក្រាម ។ ១០ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច ។ ១១ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ២កញ្ចប់តូច ។
-កងរាជធាវុធហត្ថ ៤អង្គភាព៖ ១ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៤ក្រាម ។ ២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៣១ក្រាម ។ ៣ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,៥៦ក្រាម ។ ៤ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច ៕