ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ បានសម្រេចផ្តល់ហរិញ្ញប្បទាន ឥតសំណងសរុបចំនួន ១៣,៥លានអឺរ៉ូ ស្មើនឹង ១៤,៦លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ចំនួន ៤ ក្នុងប្រទេសកម្ពុជា ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម បានឲ្យដឹងថា គម្រោងទាំង ៤នោះរួមមាន៖ ១.ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ, ២.ការគាំពារសុខភាពសង្គម, ៣.ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង៤.មូលនិធិសម្រាប់ការសិក្សា និងអ្នកឯកទេស ។ គម្រោងទាំងនេះនឹងអនុវត្ត ដោយទីភា្នក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ បចេ្ចកទេសប្រចាំនៅកម្ពុជា (GIZ) និងក្រោមកិច្ចសហការយ៉ាង ជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។