Real Madrid លះបង់ជំហានចង់បាន Jadon Sancho

0

Real Madrid បានសម្រេចចិត្តបោះបង់ ជំហានរបស់ពួកគេក្នុងការចូលខ្លួនដណ្តើមយក Jadon Sancho ពីក្លិប Borussia Dortmund ​។​
Per The Telegraph បានចុះថា ក្លិបអាល្លឹម៉ង់បានដាក់ចេញតម្លៃ ១២៨លានអឺរ៉ូ ដែលស្មើ ១១៥លានផោន ជូនដល់ Los Blancos ។​
ដូចឃើញពីតម្លៃនេះ ក្រុមស្តេចស បានសម្រេច​ផ្តោតទៅលើគោលដៅផ្សេងទៀត ដោយក្រុមប្រឹក្សាភិបាល Real Madrid មិនចង់បង់ថ្លែនោះទេ ដោយបង្វែរគោលដៅថ្មី ៕